ដូចមហាជនបានដឹងហើយថា ដំណឹង​នៃ​ការ​ដោះ​ស្រាយ​វិវាទ​គ្នា​ក្នុង​ក្រុម​រវាង​នាយ​ប្រុញ​ និង​អេដមីន​ គង់ កាន​ ត្រូវ​បាន​បញ្ចប់​ដោយ​ភាគី​ទាំង​ពីរ​សុទ្ធ​តែ​ឈ្នះ​ៗ​ដូច​គ្នា​។ ក្នុង​នោះ​បញ្ហា​យល់​ច្រឡំ​និង​ការ​យល់​ខុស​ចំពោះ​គ្នា​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ កាលពីថ្ងៃទី ២៦ ខែមេសានេះ។

ដោយឡែក ក្រោយបញ្ចប់ការសម្របសម្រួលសព្វគ្រប់ នាយប្រុញ ទទួលបានរថយន្តមួយគ្រឿង និងម៉ូតូរបស់ខ្លួនត្រឡប់ទៅស្រុកកំណើតវិញ។ ប៉ុន្ដែប៉ុន្មានថ្ងៃមកនេះ គេស្រាប់តែឃើញ​អេដមីន​ គង់ កាន​ បង្ហោះសារបាក់ទឹកចិត្តជាច្រើន និងអង្គុយសម្រក់ទឹកភ្នែកនៅក្រោមដំណក់ទឹកភ្លៀងថែមទៀតផង។ លោកបានឱ្យមហាជនដឹងថា រហូតមកទល់ពេលនេះ ជីវិតរបស់លោកបានធ្លាក់ដល់ចំនុចសូន្យ។

នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ លោក គង់ កាន បានបង្ហោះសារថា៖ «ប្រុញបានគ្រប់យ៉ាងហើយសូមកែខ្លួនហើយខំរៀនផងបងរងចាំសាទរភាពជោគជ័យរបស់ប្អូនជានិច្ច» លុះមកដល់ថ្ងៃទី២៧ លោករៀបរាប់ទៀតថា «ពួកគាត់តែងតែផ្ដល់ក្ដីស្រឡាញ់អោយគ្នាទៅវិញទៅមក ហើយក្នុងនាមខ្ញុំជាអ្នកដឹកនាំគ្រប់គ្រងតែងតែព្យាយាមលៃលកធ្វើយ៉ាងណាឱ្យគ្រប់គ្នាទទួលបានផលចំនេញស្មើៗគ្នា លើសពីនេះខ្ញុំតែងតែបង្រៀនអោយពួកគាត់ចេះស្រឡាញ់គ្នា រៀនរស់នៅជាមួយគ្នា សូម្បីពេលនេះប្អូនប្រុញហាកសាងកំហុសច្រើនបន្តិចតែពួកយើងនៅលើកលែង ទទួលយកនិងនៅអាណិតស្រឡាញ់ដូចដើម»។

បន្តមកទៀត នៅថ្ងៃទី ២៧ ដដែល លោក គន់ កាន ស្រាប់តែបង្ហោះសារមួយទៀត រៀបរាប់យ៉ាងច្រើន អមដោយរូបភាពមួយសន្លឹកដែលស្ដែងឱ្យឃើញថា លោកបានតស៊ូនិងដឹកនាំនាយប្រុញតាំងពីនៅជិះម៉ូតូចាស់មួយគ្រឿង។ លោកបង្ហោះថា ៖ «តាំងពីប្អូនទទួលបានផ្ទះក៏ផ្ទះបងប៉ុណ្ណឹង រហូតដល់ពេលនេះ ប្អូនទទួលបានឡានម៉ូតូទៀតក៏ផ្ទះបងនៅតែប៉ុណ្ណឹង! បងមិនបានច្រណែនប្អូនទេ ព្រោះបងតែងតែគិតនិងទទួលយកថា ទាំងអស់នេះគឺជាសម្ពាយបុណ្យដែលប្អូនបានសាងទុកពីជាតិមុន ដូចនេះប្អូនសាកសមនឹងទទួលបាន។ ផ្ទុយទៅវិញវាគឺជាសម្ពាយកម្មរបស់បង ដូចនេះបងត្រូវមកទទួលកម្មដោយការប្រឹងប្រែងរកទ្រព្យសម្បត្តិអោយប្អូន!! សូមអោយប្អូនជោគជ័យនៅក្នុងឆាកជីវិតពេលអត់ពីបងនៅមើលថែសង្ឃឹមថាមិនបណ្ដោយខ្លួនអោយលង់ចូលក្នុងផ្លូវខុសព្រោះកន្លងមកបងតែងតែតាមអូសទាញប្អូនជានិច្ច ទឹកចិត្តអាណិតស្រឡាញ់ពីគ្រូម្នាក់ដែលធ្លាប់មើលថែប្អូនជំនួសឪពុកម្ដាយបង្កើតរបស់ប្អូន! រស់នៅជាមួយគ្នា បងត្រូវដើរតួនាទីគ្រប់បែបយ៉ាង ជាគ្រូ ជាអ្នកគ្រប់គ្រង ជាអ្នកផ្គត់ផ្គង់ ជាឪពុកម្ដាយនិងជាព្រះរបស់ប្អូន🙏🙏🙏 តែចាប់ពីពេលនេះទៅប្អូននឹងលែងបានលឺពាក្យទូន្មានប្រៀនប្រដៅចេញពីមាត់បងអោយប្អូនធុញធប់ទៀតហើយ ជីវិតប្អូនមានសេរីភាពពេញលេញហើយ🙏🙏🙏 #ត្រូវចងចាំថាបងរងចាំសាទរភាពជោគជ័យរបស់ប្អូនជានិច្ច🙏🙏»។

ក្រោយមកទៀត នៅថ្ងៃទី ៣០ ខែមេសានេះ គេស្រាប់តែឃើញសំណេររបស់លោក គង់ កាន បង្ហាញពីអារម្មណ៍បាក់ទឹកចិត្តខ្លាំង និងបានបង្ហាញវីដេអូដែលស្ដែងឱ្យឃើញពីសកម្មភាពលោកអង្គុយយំក្រោមដំណក់ទឹកភ្លៀង រហូតដល់ក្រុមការងារមានការព្រួយបារម្ភខ្លាំង។ លោក គង់ កាន បានរៀបរាប់នៅលើវីដេអូនោះថា ៖ «ជីវិតខ្ញុំពេលនេះធ្លាក់ដល់ចំណុចសូន្យហើយ អរគុណដែលគ្រប់គ្នាមិនបោះបង់ខ្ញុំ តែខ្ញុំធ្វើចិត្តមិនបាន»។

ក្រោយ​លោក​បង្ហោះ​នេះ គេឃើញមានមហាជនអ្នកគាំទ្របានសម្ដែងអារម្មណ៍ព្រួយបារម្ភចំពោះលោក និង​បាន​ចូល​ខមមិន​លើក​ទឹក​ចិត្ត​ឱ្យលោកកាន់តែរឹងមាំ និងក្រោកឡើងបន្តការងារឡើងវិញ។

«អារម្មណន៍តូចចិត្តខ្លួនឯងខំជួយគេអស់ពីរចិត្តពីរថ្លើមដើម្បីជោគជ័យទាំងអស់គ្នាជួយចំសត្វក្រពើកាត់ចិត្តទៅកានស៊ូៗដើម្បីគ្រួសារ» «ស៊ូៗបងកុំអន់ចិត្ត ពីមុនបងនៅចំណុចណា បើខ្ញុំគិតថាបងពេលនេះមានទាំងកេរ្តិ៍ឈ្មោះ ធ្វើអោយមនុស្សជុំវិញខ្លួនស្គាល់បងច្រើន ថ្ងៃក្រោយសង្ឃឹមថាបងជោគជ័យជាងណឹងទៀត បើរបស់យើងវាមិនទៅណាចោលយើងទេ គិតថាជារបស់គេ តែអ្វីដែលសោកស្ដាយប្រុសញនៅក្មេងខ្វះការគិត ខ្វះការអោយតម្លៃមនុស្សដែលជាគុណ រឺអ្នកដែលជួយជ្រោមជ្រែង កាត់ចិត្តទៅបង» «ការតស៊ូរបស់បងវានឹងមកដល់នៅថ្ងែណាមួយស៊ូៗបង» និងខ្លះទៀតថា «ត្រូវរឹងមាំបង❤បងកុំយកចិត្តទុកដាក់អាក្មេងមិនគ្រប់ទឹកនុង» …ជាដើម៕

សូមទស្សនាវីដេអូនេះ៖

អត្ថបទពាក់ព័ន្ធ៖

ភរិយា​លោក​ ស៊ុក​ សុភា នៅ​តែ​គិតថា​បោក​​ ទោះ​​ឧកញ៉ាសម្បត្តិ​ ប្រកាសថា​​បញ្ចប់​វិវាទប្រុញ​​រួច​ហើយ​ក្ដី​

មេ​ក្រុម​នាយ​ ប្រុញ​ បោះ​សម្ដី​ថា​ ទាល់​តែ​ធ្វើការ​ជាមួយ​ទើប​ដឹង​ថា​អត្តចរិត​ ប្រុញ​ បែប​ណា​ក្រោយ​ឮ​ដំណឹង​លោក​ យឹម​ តាស្រង់​ ប្រុង​ឱ្យ​តម្លៃ​ខ្លួន​១​ពាន់​ដុល្លារ​

មេ​ក្រុម​នាយ​ ប្រុញ​ ចេញ​មុខ​ទម្លាយ​ពី​ចរិត្ត​ពិត​របស់​នាយ​ ប្រុញ ភ្លើត​ភ្លើន​យក​ប្រាក់​ខែ​ឱ្យ​ស្រី​ និង​ក្រឡុក​ក្រុម​ការងារ​ ពេល​មាន​ឈ្មោះ​ល្បី​

ឧកញ៉ា​ អុច​ សម្បត្តិ​ ចេញ​បក​ស្រាយ​រឿង​នាយ​ប្រុញ​ស្ពាយ​បង្វិច​វិល​ទៅ​ស្រុក​កំណើត​ ខណៈ​នាយ​ ប្រុញ​ ប្រកាស​ថា​​ខ្លួន​មិន​ភ្លេច​គុណ​…

មហាជន​ហួស​ចិត្ត​ពេល​ដឹង​នាយ ប្រុញ​​ ថត​អត់​បាន​លុយ​មួយ​រៀល​ ចំណែក​នាយ​ ប៉េត្រូ ក៏​ចេញ​មក​ទម្លាយ​រឿង​ឈឺចាប់​ដែរ​ថា​…​

Telegram-Troryorng
Share.