រឿងរ៉ាវរវាងតារា TikTok ធុងប៉េត្រូ និងឧកញ៉ា អុច សម្បត្តិ បានផ្ទុះឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក​ឱ្យមហាជនដឹងជាសាធារណៈថា ក្រោយពីដែល ធុងប៉េត្រូ ទម្លាយថាខ្លួនមានការឈឺចាប់លើស នាយប្រុញ ១០០ ដងទៅទៀត ខណៈក្នុងពេលធ្វើការងារជាមួយ ឧកញ៉ា អ៊ុច សម្បត្តិ ដោយម្ចាស់ផលិតផលរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅរូបនេះ ប្រើកុងត្រាខ្យល់រយៈពេល១ឆ្នាំសម្រាប់ការងារថតវីដេអូ និងថតមិនបានលុយថែមទៀត។

សូមចុចអាន៖ មហាជន​ហួស​ចិត្ត​ពេល​ដឹង​នាយ ប្រុញ​​ ថត​អត់​បាន​លុយ​មួយ​រៀល​ ចំណែក​នាយ​ ប៉េត្រូ ក៏​ចេញ​មក​ទម្លាយ​រឿង​ឈឺចាប់​ដែរ​ថា​…​

នាយ ធុងប៉េត្រូ​ បានលើកឡើងផ្ទាល់មាត់បន្ថែមទៀតថា លោកត្រូវខាតបង់ការងារជាមួយក្រុមចែកចាយផលិតផលអាហារបំប៉នសារ៉ាយសមុទ្រធំជាងគេនៅក្នុងស្រុកខ្មែរ ខណៈនៅពេលដែលលោកជាប់កុងត្រាខ្យល់ជាមួយក្រុមហ៊ុនរបស់ ឧកញ៉ា អុច សម្បត្តិ រយៈពេលមួយឆ្នាំ។ ធុងប៉េត្រូ​ ខ្លួនត្រូវខាតបង់ប្រាក់ចំណូលជាច្រើន ស្របពេលដែលចំណូលពីការថតឱ្យឧកញ៉ា អុច សម្បត្តិ ក៏គ្មាន។ ការលើកឡើងនេះ បានធ្វើឱ្យមហាជនដាក់បន្ទុកទៅខាងឧកញ៉ា អុច សម្បត្តិ យ៉ាងខ្លាំង។ តើរឿងនេះទៅជាយ៉ាងណាវិញ?

រហូតមកទល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ គេស្រាប់តែបានឃើញ នាយ ធុងប៉េត្រូ​ ចេញមុខលើកឡើងបន្តទៀត រឿងរ៉ាវរវាងនាយ និងឧកញ៉ា អុច សម្បត្តិ ក្រោមហេតុផលថាមានការភ័ន្តច្រឡំ ដោយ ប៉េត្រូ អះអាងថា៖ «រឿងកុងត្រាអត់បានលុយដែលខ្ញុំ Post ថ្ងៃមុន ពេលនេះត្រូវបានបញ្ចប់ដោយសន្តិវិធីហើយ»។

យ៉ាងណាមិញ នៅក្នុងវីដេអូដែលនាយ ប៉េត្រូ បានចេញមុខបកស្រាយ គឺបានបញ្ជាក់បន្ថែមថា ឧកញ៉ា អុច សម្បត្តិ បានផ្ដល់កុងត្រាឱ្យក្រុមកំប្លែងខ្លួន ១ឆ្នាំ ប៉ុន្ដែនៅក្នុងអំឡុងនោះ នាយមានការភ័ន្តច្រឡំ ដោយហេតុថា នាយត្រូវចាំការងារពីលោកឧកញ៉ា បែរផ្ទុយទៅវិញ លោកឧកញ៉ាក៏ទន្ទឹងចាំមើលការងារពីនាយដូចគ្នា។ ចាំទៅចាំមក រហូតធ្វើឱ្យមានការយល់ច្រឡំគ្នាឡើង។ នាយប៉េត្រូ អះអាងថា ខ្លួនបានបញ្ចប់រឿងរ៉ាវជាមួយ ឧកញ៉ា អុច សម្បត្តិ ដោយសន្តិវិធីរួចរាល់ហើយ។

ឧកញ៉ា អុច សម្បត្តិ និងភរិយា

ដោយឡែក នៅថ្ងៃទី ៥ ខែមេសា នេះ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា នាយ ប៉េត្រូ ពិតជាបានទៅជួបចចារជាមួយ ឧកញ៉ា អុច សម្បត្តិ ពិតមែន ហើយលោក ឧកញ៉ា អុច សម្បត្តិ បានលើកឡើងថា នាយ ប៉េត្រូ ពិតជាបានដឹងកំហុសចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តិ។ លោក ឧកញ៉ា អុច សម្បត្តិ​ បានអះអាងថា លោកបានទុករយៈពេលឱ្យនាយ ប៉េត្រូ រយៈពេល ៥ថ្ងៃ ដែលគិតពីថ្ងៃបានជួបគ្នា មានសុពលភាពដល់ថ្ងៃទី ១០ ខែឧសភា នេះ ដើម្បីឱ្យនាយ ប៉េត្រូ បានធ្វើការស្រាយ និងសុំទោស ឱ្យមហាជនបានដឹង។ ប៉ុន្តែលោកឧកញ៉ាថា មកទល់ថ្ងៃនេះ នៅមិនទាន់ឃើញមានការសុំទោសជាសាធារណៈចេញពីភាគីនាយ ប៉េត្រូ នៅឡើយទេ។ ចុងក្រោយ លោកឧកញ៉ា អុច សម្បត្តិ​ លើកឡើងថា លោកនឹងប្រើផ្លូវច្បាប់ចំពោះនាយ ប៉េត្រូ ប្រសិនបើនាយមិនសុំទោសជាសាធារណៈ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោកឧកញ៉ា។

សារព័ត៌មាន ត្រយង កំពុងព្យាយាមទាក់ទង និងសួរនាំបំភ្លឺបន្ថែមពី តារា TikTok ធុងប៉េត្រូ ថាតើលោកបានដឹងពីដំណឹងនេះ ឬមានអ្វីបកស្រាយប្រាប់មហាជនបន្ថែមនាព្រឹកនេះ៕

អត្ថបទពាក់ព័ន្ធ៖

ភរិយា​លោក​ ស៊ុក​ សុភា នៅ​តែ​គិតថា​បោក​​ ទោះ​​ឧកញ៉ាសម្បត្តិ​ ប្រកាសថា​​បញ្ចប់​វិវាទប្រុញ​​រួច​ហើយ​ក្ដី​

មេ​ក្រុម​នាយ​ ប្រុញ​ បោះ​សម្ដី​ថា​ ទាល់​តែ​ធ្វើការ​ជាមួយ​ទើប​ដឹង​ថា​អត្តចរិត​ ប្រុញ​ បែប​ណា​ក្រោយ​ឮ​ដំណឹង​លោក​ យឹម​ តាស្រង់​ ប្រុង​ឱ្យ​តម្លៃ​ខ្លួន​១​ពាន់​ដុល្លារ​

មេ​ក្រុម​នាយ​ ប្រុញ​ ចេញ​មុខ​ទម្លាយ​ពី​ចរិត្ត​ពិត​របស់​នាយ​ ប្រុញ ភ្លើត​ភ្លើន​យក​ប្រាក់​ខែ​ឱ្យ​ស្រី​ និង​ក្រឡុក​ក្រុម​ការងារ​ ពេល​មាន​ឈ្មោះ​ល្បី​

ឧកញ៉ា​ អុច​ សម្បត្តិ​ ចេញ​បក​ស្រាយ​រឿង​នាយ​ប្រុញ​ស្ពាយ​បង្វិច​វិល​ទៅ​ស្រុក​កំណើត​ ខណៈ​នាយ​ ប្រុញ​ ប្រកាស​ថា​​ខ្លួន​មិន​ភ្លេច​គុណ​…

មហាជន​ហួស​ចិត្ត​ពេល​ដឹង​នាយ ប្រុញ​​ ថត​អត់​បាន​លុយ​មួយ​រៀល​ ចំណែក​នាយ​ ប៉េត្រូ ក៏​ចេញ​មក​ទម្លាយ​រឿង​ឈឺចាប់​ដែរ​ថា​…​

Share.