មុននេះបន្តិចតារាសម្ដែងស្រី ដួង ម៉ានិច បានដាច់ចិត្តទម្លាយអារម្មណ៍ផ្ទាល់ខ្លួនឱ្យមហាជនបានដឹងថា កញ្ញាពិតជាមានអារម្មណ៍ហួសចិត្តខ្លាំងមែនទែន ខណៈដែលមានបុរសម្នាក់ចូលមក Comment ពាក្យអសុរសយ៉ាងរោគចិត្តក្នុងពេលដែលកញ្ញាកំពុង Live។ តើមានរឿងអ្វីកើតឡើង?
តារាស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកបញ្ជាក់ឱ្យឃើញថា មានបុរសម្នាក់មានឈ្មោះហ្វេសប៊ុក «Dany Nao» បាន Comemnt ពាក្យអសុរស និងមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់កត្តិយសរបស់កញ្ញា។ កញ្ញា ដួង ម៉ានិច បានរៀបរាប់ឱ្យហ្វេនដឹងថា៖ «ហេតុអ្វីបានជា Comment បែបនេះ? នៅក្នុងការ Live លក់របស់ខ្ញុំ 😭 មិនទិញ ផលិតផលខ្ញុំក៏មិនអីដែរ តែសុំកុំប្រើ ពាក្យសម្ដីបែបនេះ 😥»។
ក្រោយការទម្លាយបែបនេះហើយ គេស្រាប់តែឃើញហ្វេនបានចូលរួមបញ្ចេញមតិក្នុង Comment ស្រដៀងៗគ្នាថា ៖ «អាពូនិងបើមិនឆ្កួតក៏វិកលចរិកដែរ ព្រោះបើអ្នកធម្មតាគេមិនធ្វើអ្វីមិនចេះគិតចឹងទេ» «មើលងាយមនុស្សស្រីខ្លាំងណាស់ ម៉ែយើងក៏ស្រីដែរបង និយាយត្រូវគិត ប្រយ័ត្នគេប្ដឹង អស់សក់ក្បាល» «កុំទៅខ្វល់ជាមួយអមនុស្សបង វានឹងបើមិនបែកម៉ាក៏អត់គ្រប់ទឹកដែរ» «ពពួកមនុស្សរោគចិត្តគំនិតថោកទាប» និងមានខ្លះទៀតថា «កុំគិតច្រើនអាយដលមនុស្សអត់ខួរក្បាលវាគិតចេញតែពាក្យថោកទាបតែប៉ុណ្ណោះ»។
ដោយឡែក តើអ្នកទាំងអស់គ្នាគិតយ៉ាងណាចំពោះបញ្ហានេះ គិតថាសមរម្យ ឬសមរម្យទេ?
អត្ថបទថ្មីៗកំពុងចាប់អារម្មណ៍៖