ម្ដងនេះពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្ដូក និងញញឹមរំភើបជំនួស តារាស្រីថៃ Kimberly ខណៈដែលនាងបានបង្ហោះរូបភាពនៅលើអ៊ីនស្ដារក្រាម បញ្ជាក់ឱ្យឃើញពីពេលវេលាដ៏រ៉ូមែនទិកបំផុតរបស់នាង នៅពេលដែលតារាឯកប្រុសសង្ហា Mak Prin ថើបខ្នងដៃនាង ហើយបំពាក់ចិញ្ចៀនសុំស្នេហ៍។
ជាមួយគ្នានោះដែរ តារាស្រីថៃ Kimberly បានសរសេរសារថា « I said Yes to my best friend and the love of my life.. @mark_prin » ដែលមានន័យថា ខ្ញុំធ្លាប់ Yes ទៅកាន់មិត្តល្អបំផុតរបស់ខ្ញុំ និងជាស្នេហានៃជីវិតខ្ញុំ។
ក្រោយពីឃើញការបង្ហោះបែបនេះហើយ គេឃើញមានមិត្តសិល្បៈរួមអាជីពជាមួយនាង ដែលចូលរួម Comment អបអរនាងជាមួយ Mak Prin ដូចជា Pat Napapha បានលើកឡើងភ្លាមថា «រំជួលចិត្ត…» ហើយតារាស្រី Taew Nataphon ក៏បានអបអរផងដែរថា «Congrats na jaaaa » និងមួយទៀតទៀត Nok Jariya អ្នករៀបចំកម្មវិធីល្បីក្នុងរង្វង់សិល្បៈថៃ ក៏បាន Comment ថា «ជាកម្លាំងចិត្តឱ្យណា៎!»។
ក្រៅពីនោះ គេក៏ឃើញមានហ្វេនជាច្រើននាក់ចូលរួមសម្ដែងអារម្មណ៍ត្រេកអរជំនួយ Kimberly ផងដែរ។ គួរឱ្យដឹងដែរថា តារាស្រី Kimberly នៅក្នុងឆ្នាំនេះគឺមានវ័យ ៣០ឆ្នាំហើយ៕
អត្ថបទពាក់ព័ន្ធ៖
ខានចាប់គូគ្នា៩ឆ្នាំ ពេលនេះ Kimberly ត្រៀមចាប់គូ Nadech ក្នុងរឿងភាគថ្មី
Mark ធ្លោយមាត់គូស្នេហ៍ Nadech-Yaya អាចនឹងរៀបការមុនគូរបស់ខ្លួននិង Kimberly
រឿងថ្មី Kimberly ហ៊ានលេងឈុតស្នេហា…មិនខ្លាចសង្សារអន់ចិត្ត!
តារាសម្ដែងថៃ១០ដួងដែលមានចំនួនអ្នក Follow ច្រើនបំផុតប្រចាំឆ្នាំ២០២១!
Mark-Kim បរិច្ចាគឈាមហើយនៅធ្វើរឿងល្អនេះ ជូនពេទ្យរាប់រយនាក់មួយខែពេញទៀត