ឥណ្ឌា – ម្ចាស់ពានរង្វាន់អូស្ការចុងក្រោយគេបង្អស់ Will Smith បានបង្ហាញវត្តមាននៅប្រទេសឥណ្ឌា ដោយស្នាមញញឹមយ៉ាងស្រស់ ហើយនេះក៏ជារូបភាពទីមួយរបស់លោក ក្រោយហេតុការណ៍ទះកំផ្លៀងនៅលើវេទិកា អូស្ការ។
បន្ទាប់ពីបង្កហេតុការណ៍ទះកំផ្លៀងតារាកំប្លែងល្បី Chris Rock នៅលើវេទិកាប្រគល់ពានរង្វាន់ដ៏ធំអូស្ការ លោកស្ទើរតែមិនបង្ហាញខ្លួននៅតាមទីសាធារណៈឬតាមបណ្ដាញសារព័ត៌មានផ្សេងៗទៀតឡើយ។ រហូតដល់ពេលថ្មីៗនេះលោកបានធ្វើដំណើរទៅប្រទេសឥណ្ឌាកាលពីសប្ដាហ៍កន្លងទៅ ដោយលោក Will Smith វ័យ ៥៣ឆ្នាំបានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌាកាលពីថ្ងៃទី២៣ ខែមេសា តាមរយៈយន្តហោះផ្ទាល់ខ្លួន ហើយមាន Paparazzi និងអ្នកគាំទ្រមករង់ចាំទទួលច្រើនគួរសម។
លោក Smith មិនបានបង្ហើបឱ្យដឹងនោះទេថាលោកធ្វើដំណើរទៅប្រទេសឥណ្ឌាធ្វើអ្វីនោះទេ ប៉ុន្តែបើតាមការផ្សាយរបស់សារព័ត៌មានឥណ្ឌាដើម្បីមកជួប Guru ជនជាតិឥណ្ឌាដែលលោកគោរពដោយផ្ទាល់។
តាមរយៈសារព័ត៌មានបានផ្សាយថា Will Smith នៅមើលទៅញញឹមញញែមស្រស់ថ្លា និងថតរូបជាមួយនឹងអ្នកគាំទ្រថែមទៀតផង។ ការធ្វើដំណើរមកឥណ្ឌាលើកនេះ ភរិយារបស់លោក លោកស្រី Jada មិនបានធ្វើដំណើរមកជាមួយគ្នានោះទេ ព្រោះកំពុងតែរវល់បញ្ចេញវគ្គថ្មីកម្មវិធី Red Table Talk នៅលើ Facebook Watch ជាកម្មវិធីដែលនាងស្រលាញ់និងបើកចិត្តនិយាយពីរឿងរ៉ាវជាច្រើន។ អ្នកគាំទ្រកម្មវិធីជាច្រើនជឿថាថ្ងៃណាមួយលោកស្រី និង ស្វាមីអាចនឹងមានឱកាសលើកយករឿងរ៉ាវទាក់ទងនឹងហេតុការណ៍អាស្រូវនៅលើឆាកអូស្ការមកនិយាយជាមិនខាន
ចំណែក Will Smith មានព័ត៌មានថា Project ដែលលោកកំពុងធ្វើទាំងអស់ស្ទើរតែត្រូវបានបិទចោលដោយគ្មានកាលកំណត់ ប៉ុន្តែលោកកំពុងតែមានគម្រោងថ្មីគឺឯកសារមានឈ្មោះថា Will Smith: The Best Shape of My Life ដែលនឹងរៀបរាប់ពីវិធីសាស្ត្រថែរក្សាសុខភាពរបស់លោក ជាពិសេសវិធីសម្រកគីឡូ២០ផោនក្នុង២០សប្ដាហ៍។
«ខ្ញុំគិតថានេះគឺជារូបរាងថ្មីដែលល្អបំផុតក្នុងជីវិតរបស់ខ្ញុំ តែសម្រាប់រឿងចិត្តគំនិត គឺជារឿងផ្សេងមួយទៀត ខ្ញុំបានរកឃើញថារឿងរ៉ាវជាច្រើនដែលលាក់កប់ក្នុងជម្រៅចិត្ត និងជាគ្រាដំបូងក្នុងជីវិតដែលខ្ញុំមានអារម្មណ៍ថាចង់សម្លាប់ខ្លួន» Will Smith និយាយដល់ប្រូចេកថ្មីរបស់លោក៕
អត្ថបទទាក់ទងនឹង Will Smith៖
- ងងឹតមុខឈឹង! Will Smith សោកស្ដាយកំហុស ប្រើអំពើហិង្សាធ្វើជាដំណោះស្រាយ
- ក្រោយស៊ីមួយកំផ្លៀង ព្រោះយករឿងក្បាលត្រងោលប្រពន្ធ Will Smith មកលេងសើចលើឆាក Chris Rock ថា…
- ចប់ហើយ! ប៉ូលិសត្រៀមចាប់ខ្លួន Will Smith ហើយក្រោយទះកំផ្លៀង Chris Rock ផ្អើលកម្មវិធី Oscars
- អនាគតងងឹតឈឹង! ក្រុមហ៊ុនធំ Netflix និង Sony ផ្ដាច់កុងត្រា Will Smith ជាការដាក់ទណ្ឌកម្ម
- សាច់ញាតិឱ្យយោបល់ Will Smith អាចនឹងកើតរោគចិត្តគួរតែប្រញាប់ទៅរកពេទ្យព្យាបាល!