មហាជន​បានជ្រាបមកហើយថា ​លោក​ ឌួង ឆាយ​ បានភ្ជាប់ពាក្យជាមួយនិងនារីវ័យ​ក្មេងស​ខ្ចី​ម្នាក់​ឈ្មោះ​ ហ៊ ម៉ីលិ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២​។ ចំណងស្នេហារបស់អ្នកទាំងពីរពិតជាផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ និងបានសម្ញែងឱ្យមហាបានឃើញដោយមិនលាក់លៀមតាមរយៈហ្វេសប៊ុកទៀតផង។

ថ្មីៗនេះ គេបានឃើញលោក ឌួង ឆាយ បណ្ដើរអនាគតភរិយាទៅ ឌូប៉ៃ ដោយប្រើជីវិតស៊ីវិល័យហ៊ឺហានៅលើទឹកដីទីនោះ។ ជាមួយគ្នានោះដែរ លោក ឌួង ឆាយ ក៏បានឆ្លៀតទម្លាយពីពិតអនាគតភរិយារបស់លោក ដោយលោកបានលើកឡើងថា៖

«តាំងពីស្គាល់គ្នាលុយអោយគាត់មិនដែលយក។ នៅឌូបៃដាក់លុយអារ៉ាប់អោយក្នុងកាបូបដើរផ្សារទិញឥវ៉ាន់សំរាប់ខ្លួនឯង និងអ្នកផ្ទះគាត់ក៏មិនទិញសុខចិត្តមកទិញសំលៀកបំពាក់សំរាប់ខ្ញុំ ទិញទឹកអប់អោយប្អូនស្រីខ្ញុំ និងកាបូបអោយបងស្រីធំខ្ញុំវិញ។ ហើយឆូតកាតរបស់គាត់ពេលទិញសំភារៈសំរាប់ខ្លួនឯង និងអ្នកផ្ទះគាត់។ អូនល្អពេកហើយណា សំណាងណាស់សំរាប់ខ្ញុំ អរគុណអូនដែលបានផ្តល់ឱកាសអោយបង មិនខ្វល់ពីអតីតរបស់បង ឌួង ឆាយ !»។

នៅមិនទាន់អស់ទេ លោកក៏បានទម្លាយឆាតឆ្លើយឆ្លងគ្នាជាមួយអនាគតភរិយាខ្លីមួយទៀតឱ្យឃើញថា ភរិយាលោកគឺពិតជាមិនបានសម្លឹងឃើញលុយរបស់លោកជាធំនោះទេ រហូតសុខចិត្តចាយលុយ​ទិញ​របស់​ឆូត​កាត​លុយខ្លួនឯង។ ការទម្លាយបែបនេះលោកចង់ឱ្យមហាជនបានឃើញ និងឈប់បន្តវែកញែកអ្វីដែលមិនល្អ និងមិនមែនលោកចេះតែអួតនោះទេ។

តែយ៉ាងណាក្ដី ក្រោយការបង្ហោះនោះហើយ គេឃើញមានមហាជនជាច្រើននាក់បានជូនពរឱ្យលោក ឌួង ឆាយ​ និងភរិយាក្រោយនេះ ស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងផងដែរ៕

អត្ថបទពាក់ព័ន្ធ ឌួង ឆាយ៖

ភ្ញាក់ផ្អើល​តិច​អី​! ​លោក ឌួង ឆាយ បើក​បេះដូង​ភ្ជាប់ពាក្យ​ជាមួយ​នឹង​នារី​​​ក្មេង​ខ្ចី​​​ហើយ​ស្រស់​សោភា​​ម្នាក់​…

​មោទកភាព! លោក​ ឌួង ឆាយ​ ទទួល​បាន​កាត​សមាជិក​ប្រជាជន​​អារ៉ាប់រួម

លោក ឌួង ឆាយ នឹងចេញមុខសុំអភ័យទោសជំនួសឪពុកខ្លួននៅលើហ្វេសប៊ុកនាយប់នេះ!

មាស​សុទ្ធមិនខ្លាចភ្លើង! ឌួង ឆាយ ដាក់ផាំងរឿងចោទថាធ្វើបាបអតីតភរិយា(អ្នក​នាង​ ដេត​ ម៉ាលីណា)

មហាជន​ចូលរួម​អបអរសាទរ​លោក​​ ឌួង ឆាយ ​​ជម្រះ​​បំណុល​ជាង​​១០​លានដុល្លារដោយ​ជោគជ័យ​​​!

Telegram-Troryorng
Share.