ម្ដងនេះពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្ដូក និងញញឹមរំភើបជំនួស តារាស្រីថៃ Kimberly ខណៈដែលនាងបានបង្ហោះរូបភាពនៅលើអ៊ីនស្ដារក្រាម បញ្ជាក់ឱ្យឃើញពីពេលវេលាដ៏រ៉ូមែនទិកបំផុតរបស់នាង នៅពេលដែលតារាឯកប្រុសសង្ហា Mak Prin ថើបខ្នងដៃនាង ហើយបំពាក់ចិញ្ចៀនសុំស្នេហ៍។

ជាមួយ​គ្នានោះដែរ តារាស្រីថៃ Kimberly បានសរសេរសារថា « I said Yes to my best friend and the love of my life.. @mark_prin » ដែលមានន័យថា ខ្ញុំធ្លាប់ Yes ទៅកាន់មិត្តល្អបំផុតរបស់ខ្ញុំ និងជាស្នេហានៃជីវិតខ្ញុំ។

ក្រោយពីឃើញការបង្ហោះបែបនេះហើយ គេឃើញមានមិត្តសិល្បៈរួមអាជីពជាមួយនាង ដែល​ចូល​រួម​ Comment អបអរនាងជាមួយ Mak Prin ​ដូច​ជា Pat Napapha បាន​លើកឡើង​ភ្លាម​ថា «រំជួលចិត្ត…» ហើយតារាស្រី Taew Nataphon ក៏​បាន​អបអរ​ផង​ដែរ​ថា «Congrats na jaaaa » និងមួយទៀត​ទៀត Nok Jariya អ្នក​រៀបចំ​កម្មវិធី​ល្បី​ក្នុងរង្វង់សិល្បៈថៃ ក៏បាន​ Comment ​ថា «ជាកម្លាំងចិត្តឱ្យណា៎!»។

ក្រៅពីនោះ គេក៏ឃើញមានហ្វេនជាច្រើននាក់ចូលរួមសម្ដែងអារម្មណ៍ត្រេកអរជំនួយ Kimberly ផងដែរ។ គួរឱ្យដឹងដែរថា តារាស្រី Kimberly នៅក្នុងឆ្នាំនេះគឺមានវ័យ ៣០ឆ្នាំហើយ៕

អត្ថបទពាក់ព័ន្ធ៖

ខាន​ចាប់​គូ​គ្នា​៩​ឆ្នាំ​​ ពេល​នេះ​ Kimberly ត្រៀម​ចាប់​គូ​ Nadech ក្នុង​រឿង​ភាគ​ថ្មី​

Mark ធ្លោយ​មាត់​គូស្នេហ៍​​ Nadech-Yaya អាច​នឹង​រៀប​ការ​មុន​គូ​របស់​ខ្លួន​​និង​ Kimberly

យ៉ាប់​ដល់​ម្លឹង​?​ ​«ស្នេហា២»​ រឿង​ភាគ​សម្ដែង​ដោយ​ ​Kimberly ​និង​ ​James Ma​​ មិន​ល្បី​ដូច​ការ​រំពឹង​!

រឿង​ថ្មី​ ​Kimberly​ ​ហ៊ាន​លេង​ឈុត​ស្នេហា​…​​មិន​ខ្លាច​សង្សារ​អន់ចិត្ត​!

តារា​សម្ដែង​ថៃ​១០​ដួង​ដែល​មាន​ចំនួន​អ្នក​ Follow ច្រើន​​បំផុត​ប្រចាំ​ឆ្នាំ​២០២១​!

Mark-Kim ​បរិច្ចាគ​ឈាម​ហើយ​​នៅ​ធ្វើ​រឿង​ល្អនេះ ​ជូន​ពេទ្យ​រាប់​រយ​នាក់​មួយ​ខែ​ពេញ​ទៀត​​

Telegram-Troryorng
Share.