អាមេរិក – មកដល់ពេលនេះអាចនិយាយបានថា Will Smith បានទទួលផលកម្មដែលខ្លួនបានបង្កឡើងដោយសារតែកំហឹងមួយកំសួលរបស់លោក ហើយដើរទៅទះកំផ្លៀង Chris Rock កណ្ដាលកម្មវិធី ប្រគល់រង្វាន់អូស្ការនាពេលកន្លងទៅ។
បន្ទាប់ពីសាមីខ្លួនបានទះកំផ្លៀងតារាកំប្លែង Chris មួយទំហឹងដោយសារតែមិនពេញចិត្តដែលតារារូបនោះចំអន់ភរិយាខ្លួន លោកត្រូវបានសារព័ត៌មានចុះផ្សាយវាយប្រហារចំពោះទង្វើខ្វះការពិចារណារបស់លោក សូម្បីតែភរិយាលោកគឺ លោកស្រី Jada Smith ក៏មិនពេញចិត្តចំពោះអាកប្បកិរិយារបស់លោក Will Smith ដែរ។ តារាទើបទទួលពានអូស្ការបានទទួលផលកម្មតបស្នងចំពោះទង្វើឆេវឆាវមួយកំសួលរបស់ខ្លួនមិនតិចតួចនោះទេ ក្នុងនោះមានដូចជាត្រូវបណ្ដេញចេញមិនឱ្យចូលរួមកម្មវិធី អូស្ការ (Oscars) រយៈពេល១០ឆ្នាំ ហើយក្រៅពីនេះសូម្បីតែភាពយន្តស្ដែងពីជីវប្រវត្តិរបស់សាមីខ្លួនក៏ត្រូវព្យួរចោលគ្មានកាលកំណត់ ចំណែកភាពយន្ត Bad Boys 4 និង The Fast & Loose ដែលផលិតដោយ Netflix ក៏ត្រូវផ្អាកសកម្មភាពចោលដែរ។
ដោយឡែកភាពយន្ត I AM LEGEND 2 ក៏លេចឮដំណឹងមកថាត្រៀមផ្ទេរឱ្យ Michael B សម្ដែងជំនួស មិនអស់ត្រឹមប៉ុណ្ណេះទេ នៅមានព័ត៌មានថាមិត្តភក្ដិភរិយាលោកក៏ត្រៀមប្ដឹងលោកដោយសារតែផលប៉ះពាល់បណ្ដាលឱ្យត្រូវផ្អាកការចែកចាយសៀវភៅពាក់ព័ន្ធនឹងលោកថែមទៀតផង។
ចំណែកភាពយន្តរឿង Bell Air បើនិយាយឱ្យយុត្តិធម៌ទៅមិនជាអាក្រក់ណាស់ណានោះទេ ប៉ុន្តែដល់ពេលកើតមានរឿងនេះកើតឡើងធ្វើឱ្យត្រូវមហាជនរិះគន់ឥតសំចៃតែម្ដង។ សម្រាប់ Will Smith ក្រោយកើតមានហេតុការណ៍អាក្រក់រហូតធ្វើឱ្យជីវិតលោកផ្លាស់ប្ដូរពីបាតដៃទៅខ្នងដៃដូច្នេះ ធ្វើឱ្យសាមីខ្លួនកើតជំងឺស្មុគស្មាញរហូតត្រូវទៅជួបពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យដើម្បីរំងាប់អារម្មណ៍ហិង្សានិងការបាក់ទឹកចិត្តផងដែរ។
ទើបតែថ្មីៗនេះ ដែលឃើញវត្តមានលោកសារជាថ្មីនៅលើទឹកដីឥណ្ឌាជាមួយនឹងស្នាមញញឹមស្រស់ស្រាយ នៅពេលថតរូបជាមួយនឹងអ្នកគាំទ្រដែលនៅតែស្រលាញ់និងចូលចិត្តលោក ដែលកត្តាហាក់បង្ហាញថាបុរសល្បីលំដាប់ហូលីវូដរូបនេះចាប់ផ្ដើមធ្វើចិត្តទទួលយកការពិតបានហើយ៕
អត្ថបទទាក់ទងនឹង Will Smith ៖
- ក្រោយហេតុការណ៍ទះកំផ្លៀង ស្នាមញញឹមដំបូងរបស់ Will Smith កើតឡើងនៅលើទឹកដីឥណ្ឌា
- ងងឹតមុខឈឹង! Will Smith សោកស្ដាយកំហុស ប្រើអំពើហិង្សាធ្វើជាដំណោះស្រាយ
- ក្រោយស៊ីមួយកំផ្លៀង ព្រោះយករឿងក្បាលត្រងោលប្រពន្ធ Will Smith មកលេងសើចលើឆាក Chris Rock ថា…
- ចប់ហើយ! ប៉ូលិសត្រៀមចាប់ខ្លួន Will Smith ហើយក្រោយទះកំផ្លៀង Chris Rock ផ្អើលកម្មវិធី Oscars
- អនាគតងងឹតឈឹង! ក្រុមហ៊ុនធំ Netflix និង Sony ផ្ដាច់កុងត្រា Will Smith ជាការដាក់ទណ្ឌកម្ម
- សាច់ញាតិឱ្យយោបល់ Will Smith អាចនឹងកើតរោគចិត្តគួរតែប្រញាប់ទៅរកពេទ្យព្យាបាល!
ប្រភព៖ ស្រាវជ្រាវ