ដូចមហាជនបានជ្រាបមកហើយថា តារាសម្ដែងជើងចាស់គឺលោកស្រី ឌី សាវ៉េត ធ្លាប់បានចូលរួមសម្ដែងភាពយន្តខ្នាតធំរបស់អ្នកដឹកនាំរឿង ពាន់ ភួងបុប្ផា គឺរឿង «ទឹកចិត្តម្ដាយ» ជាពិសេស ភាពយន្តមានការគាំទ្រខ្លាំង និងបានចាក់ដោតអារម្មណ៍មហាជនអ្នកទស្សនាឱ្យស្រក់ទឹកភ្នែកដោយឯងៗ។

យ៉ាងណាមិញ ថ្មីៗនេះលោកស្រី ឌី សាវ៉េត ក៏បានលេចមុខជាថ្មីម្ដងទៀតក្នុងភាពយន្តទី៣​ របស់លោកស្រី​ ពាន់ ភួងបុប្ផា ដែលអ្នកនិយាយអំពីទឹកចិត្តម្ដាយ ស្របពេលដែលទិវារបុណ្យម្ដាយបានកៀកជិតមកដល់។ បើតាមការបង្ហោះរបស់ផលិតកម្មកងចក្រនៅលើហ្វេសប៊ុកផេក បានឱ្យដឹងថា ភាពយន្តទី៣ដែលនិយាយពីទឹកចិត្តម្ដាយនេះ មានចំណងជើងថា «ពេលម៉ែចាស់ទៅ » ដែលដកស្រង់ចេញពីសៀវភៅប្រលោមលោក « ពេលម៉ែចាស់ទៅ » គឺ បន្ទាប់ពីរឿង “ទឹកចិត្តអ្នកម្ដាយ” និងភាគទី ២គឺ “ទឹកចិត្តម្តាយសម័យថ្មី” ក្រោមការនិពន្ធ និងដឹកនាំរឿងដោយ លោកស្រី ពាន់ ភួងបុប្ផា ។

ទន្ទឹងនឹងមានការគាំទ្រច្រើនពីសំណាក់ហ្វេនអ្នកទស្សនាខ្សែភាពយន្តទាំងពីរខាងលើនេះ លោកស្រី ពាន់ ភួងបុប្ផា ក៏បានធ្វើការផលិតរឿងថ្មីនេះជាខ្សែភាពយន្តខ្នាតធំ ក្នុងគោលបំណងដើម្បីផ្ដល់ជូននូវទស្សនីយ៍ភាពថ្មី ប្លែក ដែលស្ដែងរៀបរាប់ពីជីវិតអ្នកម្ដាយ ៤ រូប ជាមួយនឹងជីវភាពគ្រួសារខុសៗគ្នា។ នៅពេលដែលលោកចាស់ទៅ បញ្ហាចំរូងចម្រាស់រវាងលោក និងកូនៗក្នុងបន្ទុក លើសពីនោះខ្សែភាពយន្តនេះក៏បានបង្ហាញពី ជីវិតស្នេហាក្មេងៗ រវាងកូននិងកូនផងដែរ។

ភាពយន្ត «ពេលម៉ែចាស់ទៅ» ដែលផលិតដោយផលិតកម្មកងចក្រនេះ ត្រូវបានចូលរួមសម្ដែងដោយតារាល្បីដូចជា លោកស្រី ឌី សាវ៉េត លោក អេតវីន កញ្ញា មាន សូនីតា និងតារាកិត្តិយសជាច្រើនរូបទៀត។ ចង់ដឹងថារសជាតិខ្សែភាពយន្តនេះកម្សត់ ស្រក់ទឹកភ្នែកខ្លាំងជាងខ្សែភាពយន្តទី១ និង ទី២ បែបណា ហើយបើនិយាយពីឈុតស្នេហាវិញ តើមានភាពផ្អែមល្ហែម និងគួរឱ្យស្រលាញ់ប៉ុណ្ណា? មានតែរង់ចាំតាមដានទាំងអស់គ្នានៅថ្ងៃទី ១៦ មិថុនា ២០២២ នេះនៅគ្រប់រោងភាពយន្តទាំងអស់គ្នាណា! ហើយកុំភ្លេច Comment ប្រាប់ Admin វិញផងណា!

សម្រាប់អត្ថបទថ្មីៗគួរឱ្យចាប់អារម្មណ៍៖

តោះ​! មក​ដឹង​ពី​អត្ថ​ន័យ​បទ​ថ្មី​របស់​ វណ្ណដា​ ជា​មួយ​ Rapper​ ថៃ​ល្បី​៣​រូប​ «​RUN​ THE​ TOWN​»​ (មាន​ Official​ Audio​ )​

មតិហ្វេន៖ នារីអំបិលម្ទេស ទាល់តែស៊ីអា.ចម៍គោខ្ចីទើបបានល្បី និងរកលុយបានស្រួលមែនហ្អ?

ល្បី​នៅ​ប៉ុណ្ណឹង? កំពូល​តារា​កំប្លែង​លំដាប់​ប្រទេស​ថៃ​ ចេញ​វីដេអូ​អះអាង​ថា​ខ្លួន​ជា​កូន​សិស្ស​គ្រូ​តឿ​​ខ្មែរ​

អាជីវករ​លក់​អាវ​នៅ​បឹងកេងកង​ញញឹម​ខ្ជឹប​ ព្រោះ​អាវ​ BBR​ LOVE​ ​នឹង​លក់ដាច់​ខ្លាំង​ ក្រោយ​កំពូល​ Rapper​ G-devith​ ពាក់​ប្រូម៉ូដ​

អត្ថបទពាក់ព័ន្ធ៖

ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​គល់​! ​ចៅ​ប្រុស​​អ្នក​ស្រី​​ ពាន់​ ភួង​បុប្ផា​ ប្រកាស​​ប្រឡូក​​វិស័យ​សិល្បៈ​​ពេញ​ទំហឹង​

ពិត​អត់ ​ឮ​ល្ហិចល្ហៀង​​​រឿង ​«​ស្នាម​ស្នេហ៍​សមុទ្រ​រាម»​ ​ត្រៀម​​បញ្ចាំង​លើ​ទូរទស្សន៍ ​PNN?​

បទ «ស្នាម​ស្នេហ៍​សមុទ្រ​រាម»​ ច្រៀង​ដោយ​ ឱក សុគន្ធ​កញ្ញា​ និង​ ចែម​ ស្រី​ល័ក្ខ​ ចូលចិត្ត​បែប​ណា​ជាង​?

ចប់​បែប​នេះ​? KaKa KH Australia មិន​សុខ​ចិត្ត​ទាមទារ​ឱ្យ​ ​PNN​ ​ថត​ភាគ​បញ្ចប់​ថ្មី​!

Telegram-Troryorng
Share.