ដូចមហាជនបានដឹងមកថា បទចម្រៀង Run the Town គឺជាបទដែលនឹងច្រៀងរួមគ្នា រវាងលោក វណ្ណដា ជាមួយនឹង Rapper ថៃល្បី៣រូបដែលមានដូចជា F.Hero , 1Mill និង​​ Sprite ។ បទនេះក៏មានផងដែរ គឺជាការសហការគ្នា រវាងផលិតកម្ម បារមី​ និង High Cloud Emtertaiment។

ពិតមែនហើយ ហ្វេនរបស់តារារ៉េប វណ្ណដា កំពុងពុះកញ្ច្រោលខ្លាំងចង់ទស្សនាវីដេអូបទចម្រៀងដែលច្រៀងរួមជាមួយតារាៗថៃ ជាពិសេសពួកគេមានអារម្មណ៍រំភើប និងសប្បាយរីករាយជាមួយនឹងដំណឹងនៃការបញ្ចេញបទចម្រៀងថ្មី ដែលនឹងមានបង្ហោះនៅថ្ងៃទី ២២ ខែមេសានេះ វេលម៉ោង ៧យប់។

យ៉ាងណាមិញ គេបានដឹងថា បទចម្រៀង ១បទនេះច្រៀងជាបីភាសា ដែលមាន ថៃ អង់គ្លេស និងខ្មែរ។ គេបានដឹងថា បទចម្រៀងមានអត្ថន័យរៀបរាប់ពីតំបន់ៗសំខាន់ និងជាគោលដៅទេសចរណ៍រវាងប្រទេសថៃ និងកម្ពុជា។ ទោះជាយ៉ាងណាក្ដី វណ្ណដា ក៏បានរៀបរាប់ពីការតស៊ូ និងការប្រឡូកក្នុងវិស័យចម្រៀងរ៉េបផងដែរ។

ចង់ដឹងថា បទចម្រៀងមួយនេះពីរោះ និងរណ្ដំចិត្តហ្វេនកម្រិតណានោះ តោះមកស្ដាប់ទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធជាមួយ វណ្ណដា៖

Telegram-Troryorng
Share.